ហៅយើង
ភាសា

វាលស្មៅ (ខ្នងសា និងវាលតារាង)

វាលតារាង មានចម្ងាយ ៤ គ.ម ពីស្នាក់ការសហគមន៍ ស្ថិតក្នុងភូមិកោះ។ កន្លែងនេះអាចធ្វើជាកន្លែងបោះតង់ និងជាកន្លែងល្អបំផុតសម្រាប់គយគន់ព្រះអាទិត្យរៀបលិច។ ទីតាំងសម្រាប់ចំណតឧទ្ធម្ភាគចក្រពីមុន ក្នុងសម័យសង្គមរាស្ត្រនិយម នៅវាលតារាង បច្ចុប្បន្នក្លាយជាវាលស្មៅពណ៌បៃតងខ្ចី ដែលជាកន្លែងលេងបាល់ទាត់របស់អ្នកភូមិ និងជាកន្លែងសម្រាករបស់ភ្ញៀវទេសចរ។
ខ្នងសា មានចម្ងាយ ៥៥ គ.ម ពីស្នាក់ការសហគមន៍ ហើយជាវាលស្មៅដ៏ធំបំផុតនៅតំបន់អារ៉ែង។ ខ្នងសា អាចធ្វើដំណើរទៅដល់ ដោយថ្មើរជើងក្នុងរដូវប្រាំងតែប៉ុណ្ណោះ។ ពេលដែលលោកអ្នកឈរនៅលើកំពូលភ្នំខ្នងសា អ្នកអាចមើលឃើញភ្នំឱរ៉ាល់ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។