មជ្ឈមណ្ឌលភ្ញៀវទេសចរ
មជ្ឈមណ្ឌលភ្ញៀវទេសចរ
STAR-CBET មានវិសាលភាពដ៏ធំ រួមមាន មជ្ឈមណ្ឌលភ្ញៀវទេសចរចំនួន៤៖ មជ្ឈមណ្ឌលចម្បងចំនួន១ និងមជ្ឈមណ្ឌលរងចំនួន ៣។ រាល់មជ្ឈមណ្ឌលភ្ញៀវទេសចរ មាននូវការិយាល័យ និងអាហារដ្ឋានសហគមន៍ ហើយក៏មានផងដែរនូវគ្រឿងបរិក្ខារសម្រាប់អង្គុយសម្រាក។ វាក៏ជួយបម្រើជាកន្លែងប្រជុំសម្រាប់ទាំងភ្ញៀវ និងប្រជាជនផងដែរ។ មជ្ឈមណ្ឌលភ្ញៀវទេសចរ ត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់វត្ថុធាតុដើមបុរាណ ដូចជា ឬស្សី និងដបប្លាស្ទិកកែច្នៃឡើវិញ ជាមួយនឹងការរចនាបែបទំនើប។ ទាំងបុគ្គលិកនិយាយភាសាខ្មែរ និងអង់គ្លេស បានត្រៀមខ្លួនរួចរាល់ ក្នុងការឆ្លើយតបនូវចម្ងល់នានារបស់អស់លោកអ្នក ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ យប់។